បាល់ទាត់អន្តរជាតិ
Liverpool ប្រជែងយកខ្សែប្រយុទ្ធតម្លៃ 60 លានអឺរ៉ូ ដែល Barcelona កំពុងចង់បាន!!!
![](https://x-sportkh.com/wp-content/uploads/2024/05/article-003802-1.jpg)
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានក្លាយជាបេក្ខភាពនាំមុខ Barcelona ក្នុងការប្រជែងយកខ្សែប្រយុទ្ធ Dani Olmo របស់ក្លឹប RB Leipzig។ យ៉ាងណាមិញ ហង្សក្រហមនឹងឈានចូលរជ្ជកាលថ្មីរបស់ខ្លួន បន្ទាប់ពីការចាកចេញរបស់លោក Jurgen Klopp។
ច្បាស់ណាស់ថា គ្រូបង្វឹកថ្មីរបស់ក្លឹបគឺលោក Arne Slot នឹងរៀបចំផែនការផ្ទេរ ក៏ដូចជារៀបចំក្រុមឡើងវិញ នៅមុនរដូវកាលថ្មីចាប់ផ្ដើម។ ទន្ទឹមនឹងនេះដែរ ខ្សែប្រយុទ្ធ 3 រូបខាងលើរបស់ Liverpool ដែលមាន Luis Diaz, Darwin Nunez និង Mohamed Salah កំពុងត្រូវបានគេសង្ស័យថា នឹងអាចចាកចេញចេញពី Anfield នៅពេលឆាប់ៗខាងមុខ។
ហង្សក្រហម Liverpool ត្រូវបានគេដឹងថា កំពុងស្វែងរកបេក្ខភាពខ្សែប្រយុទ្ធចំណូលថ្មី ហើយបើតាម Marca បានរាយការណ៍ថា ពួកគេកំពុងមានឱកាសខ្ពស់ជាង Barcelona ក្នុងការចរចាដើម្បីផ្ទេរខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Dani Olmo។ តម្លៃខ្លួនរបស់កីឡាករឆ្នើមរូបនេះ នៅខ្ពស់នៅឡើយ ដែលជាលទ្ធផលនៃស្ថានភាពសេដ្ឋកិច្ចរបស់ Barcelona នឹងពិបាកក្នុងការរកថវិកា ដើម្បីបំពេញលក្ខខណ្ឌនៃលក់ចេញរបស់ RB Leipzig រហូតដល់ 60 លានអឺរ៉ូ (51 លានផោន)។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបយក្ស 2 របស់អង់គ្លេស កំពុងចាប់អារម្មណ៍លើខ្សែការពារ Calafiori