បាល់ទាត់អន្តរជាតិ
Aymeric Laporte នឹងខាកខានការប្រកួតទល់នឹងក្រូអាត នៅថ្ងៃស្អែកនេះ
![](https://x-sportkh.com/wp-content/uploads/2024/06/article-003919-1.jpg)
ខ្សែការពាររបស់ក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លឹប Al-Nassr គឺកីឡាករ Aymeric Laporte នឹងខកខានការប្រកួតបើកឆាកទល់នឹងក្រូអាតនៅក្នុងការប្រកួតវគ្គចែកពូល Euro 2024។ យោងតាម AS បានឲ្យដឹងថា ខ្សែការពាររូបនេះបានរងរបួសសាច់ដុំ ខណៈដែលថ្ងៃនេះគាត់បានហ្វឹកហាត់ជាលក្ខណៈបុគ្គលដាច់ដោយឡែកពីមិត្តរួមក្រុមផងដែរ។
ក្នុងរដូវកាល 2023/2024 ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ ខ្សែការពារវ័យ 30 ឆ្នាំរូបនេះបានលេងសរុប 39 ប្រកួត សម្រាប់ក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr ដោយរួមចំណែកស៊ុតបញ្ចូលទីបាន 4 គ្រាប់។ សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ Laporte គឺជាខ្សែការពារកណ្ដាលដ៏សំខាន់ដែលមិនអាចខ្វះបានរបស់ក្រុម។
គិតសរុបមកទល់នឹងពេលនេះ Aymeric Laporte បានលេងប្រកួតសរុបឲ្យក្រុមជម្រើសជាតិអេស្ប៉ាញរបស់ខ្លួន 29 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់។ ទោះជាយ៉ាងណាក៏ដោយ ចំនួននៃការបង្ហាញខ្លួនបានតិចជាមួយក្រុមជម្រើសជាតិគឺដោយសារតែ ខ្សែការពាររូបនេះទើបតែនឹងបានប្ដូរពីការលេងឲ្យក្រុមជម្រើសជាតិបារាំង មកលេងឲ្យអេស្ប៉ាញវិញកាលពីប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបយក្ស 2 របស់អង់គ្លេស កំពុងចាប់អារម្មណ៍លើខ្សែការពារ Calafiori