បាល់ទាត់អន្តរជាតិ
Nacho Fernandez នឹងចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al Ittihad
![](https://x-sportkh.com/wp-content/uploads/2024/06/article-003920-1.jpg)
កាពីតែនក្រុមរបស់ក្លឹប Real Madrid គឺកីឡាករ Nacho Fernandez កំពុងខិតជិតដល់ការចុះហត្ថលេខាចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al Ittihad ហើយ នេះបើតាមការចុះផ្សាយរបស់លោក Fabrizio Romano។ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ ខណៈដែលកន្លងមក Nacho Fernandez មិនអើពើនឹងការផ្ដល់សំណើរពីក្លឹបនៅខាងមជ្ឈឹមបូព៌ាឡើយ។
ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ បានសម្រេចចិត្តបង្ហើបឲ្យដឹងពីការចាកចេញពី Real Madrid កាលពីខែមេសា កន្លងទៅ ហើយបើទោះបីជាមានក្លឹបធំៗជាច្រើនធ្លាប់បានទាក់ទងមកគាត់ ក៏ Nacho Fernandez បដិសេធផងដែរ ព្រោះគាត់មិនចង់លេងឲ្យក្លឹបណាមួយនៅតំបន់អឺរ៉ុប ក្រៅពី Real Madrid ឡើយ។
នៅរដូវកាលមុនដែលទើបនឹងបានបញ្ចប់ទៅថ្មីៗនេះ Nacho Fernandez បានបង្ហាញខ្លួន 45 ប្រកួតសម្រាប់ Real Madrid។ ខ្សែការពាររូបនេះបច្ចុប្បន្នកំពុងជាប់កាតព្វកិច្ចជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ការប្រកួតដ៏សំខាន់ ក្នុងព្រឹត្តិការណ៍ Euro 2024 ដែលធ្វើឡើងក្នុងប្រទេសអាឡឺម៉ង់។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley
-
បាល់ទាត់អន្តរជាតិ3 days ago
Luciano Spalletti នឹងមិនត្រូវបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីទេ ទោះមានស្ថិតិនៃការដឹកនាំមិនសូវល្អក៏ដោយ
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ