បាល់ទាត់អន្តរជាតិ
Raphael Varane អាចនឹងចូលរួមជាមួយក្លឹបថ្មីមួយនៅអ៊ីតាលី Serie A
![](https://x-sportkh.com/wp-content/uploads/2024/06/article-004001-1.jpg)
ក្លឹប Como ដែលជាក្លឹបចំណូលថ្មីទើបនឹងត្រូវបានប្រូម៉ូតឡើងមកលេងនៅក្របខណ្ឌកំពូលរបស់អ៊ីតាលី Serie A កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Raphael Varane ដែលជាអតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United (នេះបើយោតាមសេចក្ដីរាយការណ៍របស់លោក Fabrizio Romano)។
ក្លឹបអ៊ីតាលី Como មានបំណងចង់បានខ្សែការពារកណ្តាលថ្មីម្នាក់ ហើយពួកគេបានមើលឃើញថា Raphael Varane ជាជម្រើសដ៏ល្អបំផុតមួយ ព្រោះគេជាកីឡាករដែលគ្មានតម្លៃខ្លួន។ លោក Cesc Fabregas ដែលជាគ្រូបង្វឹករបស់ក្លឹប Como ពេញចិត្តចំពោះ Raphael Varane ដែលគាត់នៅតែមានទម្រង់លេងល្អ និងអាចជួយក្រុមរបស់ខ្លួនបាន។
ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបធំៗនៅតំបន់អឺរ៉ុបក៏ដោយ Raphael Varane នៅមិនទាន់ធ្វើការសម្រេចចិត្តអំពីអនាគតរបស់គាត់នោះទេ ដោយដំណើរបន្ទាប់គាត់នៅទៅលេងនៅទីណា។ គួររំលឹកផងដែរថា ខ្សែការពារវ័យ 31 ឆ្នាំរូបនេះ បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងហើយ ប៉ុន្តែគាត់នៅបន្តអាជីពក្នុងការលេងឲ្យក្លឹបជាធម្មតា។
ប្រភព: Dailysports